កំពង់ឆ្នាំង៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថៃ្ងទី២៥ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល និងក្រុមការងារជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលរួមទទួលយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ត្រៀមបម្រុង) ប្តូរជំនួសយោធិនសុំលាលែងពីក្របខ័ណ្ឌ ចូលមកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ មានចំនួន០៧ខេត្តរួមមានកំពង់ឆ្នាំង, កំពង់ស្ពឺ, ស្វាយរៀង, តាកែវ, ព្រះវិហារ, ត្បូងឃ្មុំ និងកំពង់ធំ។