ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបំប៉នគ្រូបង្គោលការងារអប់រំនយោបាយចិត្តសាស្រ្ត ដល់យោធិននៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ សាលាទាំងពីរ កងអន្តរាគម៍កងរាជអាវុធហត្ថ កងអនុសេនាធំ កងវរសេនាតូច ប្រធាន អនុប្រធានអង្គភាព និង មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ អង្គភាពកងរាជអាវុធហត្ថទូទាំង ២៥ រាជធានី-ខេត្តផងដែរ។