You are currently viewing ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាង ២៦ លានរៀល ដល់គ្រួសារសពមន្ត្រីអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាង ២៦ លានរៀល ដល់គ្រួសារសពមន្ត្រីអាវុធហត្ថ

កំពត នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣  លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងក្រោមឱវា ចូលរួមប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៦,៥២៦,០០០រៀល (ម្ភៃប្រាំមួយលានហាសិបពីរម៉ឺនប្រាំមួយពាន់រៀលគត់) និងសម្ភារមួយចំនួនទៀតប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី យ៉ុង  ខឿន ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក ដែលបានពលីកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដោយជំងឺមហារីកថ្លើម និងគ្រុនចាញ់សើររើ ។