កណ្តាល៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំលោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ វរអន្តរាគមន៍ និងមេបញ្ជាការ មេបញ្ជាការរង ក្រុង/ស្រុក ដើម្បីចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៣ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនឥស្សរជនជាន់ខ្ពស់ ភ្ញៀវជាតិ-អន្តរជាតិ នាពេលខាងមុខ និងផ្សព្វផ្សាយណែនាំការងារមួយចំនួនទៀតរបស់អង្គភាព លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអបអរសាទរនិងកោតសរសើរវាយតម្លៃខ្ពស់ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ជាទីមោទនៈ ក្នុងរយះពេល ១ខែកន្លងមក ក្នុងការបំពេញតួនាទី ភារកិច្ច បេសកកម្ម របស់ខ្លួនទាំងយប់ថ្ងៃ ទាំងភ្លៀងរលឹម មិនខ្លាចនឿយហត់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែក ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ ក្នុងសង្គមជាតិ។