ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ តាវ គារី ស្នងការ ស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងកាសមុខតំណែង និងបំពាក់ឋានន្តរសកិ្ត ជូនយោធិននៃកងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ ប្រធានអង្គភាព អនុប្រធានអង្គភាព នាយ នាយរង និងពលអាវុធហត្ថចំណុះស្នងការផងដែរ។