ដោយមានការណែនាំ និងការយកចិត្តទុក្ខដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទុក្ខលំបាកនៃក្រុមគ្រួសារសព លោកនាយឯក ចុន សុខអាន។
លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានចាត់ឲ្យ លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ នាយ នាយរងការិយាល័យ ចំនួន ៨១នាក់ ចូលរួមរំលែកទុក្ខ និងដង្ហែសព ជូនដំណើរចុងក្រោយលោក នាយឯក ចុន សុខអាន ទៅបញ្ចុះ នៅភូមិជាចធំ ឃុំជាច ស្រុកតំបែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលបច្ច័យ ចំនួន ២,០០០,០០០រៀល ចូលបុណ្យ ក្រុមគ្រួសារនៃសព ចូលរួមរំលែកទុក្ខលំបាក។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ចូលបច្ច័យ ចំនួន ១,០០០,០០០រៀល និងអង្ករ ១០០គីឡូក្រាម។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានចូលបច្ច័យ និងសម្ភារៈរួមមានអង្ករ ១២ បេ, ទឹកបរិសុទ្ធ ១២ កេស, ទឹកក្រូច ១២ កេស, ថវិកាចំនួន ១,២០០,០០០រៀល ជូនដល់ក្រុមគ្រួសារនៃសព នាយឯក ចុន សុខអាន ផងដែរ។
ទោះបីជាមានអារម្មណ៍ក្តុកក្តួល រំជួលចិត្ត នៃការបាត់បង់កូនប្រុសជាទីស្រឡាញ់យ៉ាងណាក្តី ឪពុកម្តាយសពលោកនាយឯក ចុន សុខអាន បានថ្លែងអំណរអរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ ដែលបានយកចិត្តទុកដាក់ និងជួយជ្រោមជ្រែង ក្នុងពិធីបុណ្យសព កូនប្រុសរបស់គាត់ និងបានថ្លែងអំណរគុណដល់ នាយទាហាន នាយទាហានរង ដែលបានចូលរួមផងដែរ។