០១ ឧសភា ២០២៣
ក្រុមការងារនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានយកថវិកាចំនួន១០លានរៀល ដែលជាមូលនិធិតេជោ១២៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយស គណៈយុទ្ធមិត្ត ឧបត្ថម្ភជូនលោក ញឹក ផុន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោក ញឹក ផុន ជាសមាជិកនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ លោកបានចូលបម្រើក្នុងជួរទ័ពថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៧៨ អង្គភាពវរសេនាតូចលេខ៨ នាពេលនោះ សម្តេចតេជោ ហ៊ុន សែន ដឹកនាំ គ្រប់គ្រង បញ្ជាផ្ទាល់កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។
លោក ញឹក ផុន និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តទាំងអស់ ដែលយកចិត្តទុកដាក់សួរសុខទុក្ខ និងបានឧបត្ថម្ភថវិកាជូនដល់គាត់។