ព្រះសីហនុ៖ រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តាប់ការផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តី និយោជិត កម្មករ កម្មការីនី កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរជំនាញទាំង០៧ នាយ-នាយរងការិយាល័យចំណុះមន្ទីរ លោកមេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័ត លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ។