ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ឲ្យក្រុមការងារនាំយកអំណោយចុះទៅសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ញឹម សុរ៉ាឆ្ឆ័យ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាក់ឆ្អឹងដងកាំបិត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកា របស់នាយ នាយរងកងរាជអាវុធហត្ថខណ្ឌបឹងកេងកងទាំងអស់ ក្នុងស្មារតីសាមគ្គីភាពចំនួន ២,៣៥០,០០០ រៀល, អង្ករចំនួន ៥០គីឡូក្រាម, ភេសជ្ជៈចម្រុះចំនួន ០៤កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ។

លោកវរសេនីយ៍ត្រី សុខ ឧត្តម អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
- Post author:Sery Vutha
- Post published:May 2, 2023
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ
You Might Also Like

ឧត្តមសេនីយ៍ ថាវ យ៉េន អញ្ជើញបើកកិច្ចប្រជុំពិភាក្សា និង ធ្វើការវាយតំម្លៃការងារប្រលងបណាំងលើបុគ្គលដែលមានស្នាដៃ

ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដង្ហែសពលោក អនុសេនីយ៍ត្រី ដួង អឿន

វរសេនីយ៍ឯក អ៊ាង ភារៈ សំណេះសំណាល ជាមួយកីឡាកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឧត្តមសេនីយ៍ឯក ម៉ែន វិចិត្រ!

ឧត្តមសេនីយ៍ត្រី ឡោ ថា បើកចែកសម្ភារយោធបរិក្ខារជូនដល់យោធិន នៃកងរាជអាវុធហត្ថ ដែលបានប្រឡងជាប់ជាស្ថាពរ
