ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត ដល់យោធិនកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង ទទួលបន្ទុកទំនាក់ទំនងកិច្ចការសាធារណៈតំណាងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយដល់យោធិនក្រោមឱវាទឱ្យយល់ជ្រួតជ្រាបពីច្បាប់ជាតិ និងភូមិសាស្រ្តនយោបាយសកលលោក និងនយោបាយជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធដែលពាក់ព័ន្ធ ចូលរួចស្តាប់ដើម្បីយកទៅផ្សព្វផ្សាយជូនថ្នាក់ក្រោមឱវាទតាមបណ្តាអង្គភាពរៀងៗខ្លួនអនុវត្តបន្ត។