You are currently viewing កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក រចំ ហ្វា អភិបាលស្ដីទី នៃគណៈអភិបាលស្រុកអូរយ៉ាដាវ បានធ្វើការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (បទល្មើសព្រៃឈើ) ដែលជនមិនស្គាល់អត្តសញ្ញាណ បានលួចយកមកលាក់ទុកនៅក្នុងភូមិដរធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយចាប់បានឈើចំនួន ២៨ដុំ (ពុំទាន់ធ្វើការវាស់វែង)។ បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញបរិស្ថាន យកទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។