You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ (ព្រៃទ្បង់) ស្ថិតក្នុងស្រុករវៀង និងស្រុកជ័យសែន ដោយបានប្រទះឃើញគោយន្តកន្ត្រៃ០១គ្រឿង ដឹកឈើអារ ត្រង់ចំណុចភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ម្ចាស់គោយន្តបានរត់គេចខ្លួនបាត់ កម្លាំងជំនាញចាប់យកវុត្ថុតាងមាន ឈើផ្ចឹកប្រភេទលេខ១ ចំនួន ៥ដើមស្មើ០,៧២០ម៉ែត្រត្រីគុណ។ បច្ចុប្បន្ន វត្តុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ប្រគល់ជូនមន្រ្តីបរិស្ថានប្រចាំការដែនជម្រកសត្វព្រៃ (ព្រៃឡង់) ស្នាក់ការពើក ដើម្បីអនុវត្តតាមនីតិវិធី។