You are currently viewing កម្លាំងមូលដ្ឋាន ​កងរាជអាវុធហត្ថស្រុកជ័យសែន ខេត្តព្រះវិហារ ចុះបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន ​កងរាជអាវុធហត្ថស្រុកជ័យសែន ខេត្តព្រះវិហារ ចុះបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន ចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ (ព្រៃទ្បង់) ស្ថិតក្នុងស្រុករវៀង និងស្រុកជ័យសែន ដោយបានជួបប្រទះឈើអញ្ញាតជននៅត្រង់ចំណុចស្រែចាស់ ស្ថិតក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន និងចាប់យកប្រភេទឈើមួយចំនួនមាន ឈើរាំងប្រភេទលេខ១ ចំនួន ៤ដើម, ឈើឈ្លិចប្រភេទលេខ១ ចំនួន ១ដើម, ឈើត្រាចប្រភេទលេខ១ ចំនួន ១ដើម សរុប ៦ដើម ស្មើ០,៥៤០ម៉ែត្រត្រីគុណ។ បច្ចុប្បន្ន វត្តុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ប្រគល់ជូនមន្រ្តីបរិស្ថានប្រចាំការដែនជម្រកសត្វព្រៃ (ព្រៃឡង់) ស្នាក់ការពើក ដើម្បីអនុវត្តតាមនីតិវិធី។