កែប៖ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ត្រី មៀច ប៊ុនថា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកែប តំណាងលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត និងស្រុកដំណាក់ចង្អើរ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ ចំនួន០១ខ្នង ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបានរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃ២៨ ខែមេសា ឆ្នាំ២០២៣ ម្ចាស់ផ្ទះមានឈ្មោះ ខឹម នី និងប្រពន្ធ ស្រី វ៉ាន់ឌី។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា បានចំណាយលើការទិញសម្ភារថវិកាទិញស័ង្កសី ឈើ និងសម្ភារជួសជុលមួយចំនួនទៀត ក្នុងនោះក៏មានការចូលរួមសហការជួសជុល ពីគណៈបញ្ជាការឯកភាពស្រុក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកផងដែរ។