ព្រៃវែង៖ ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនទៅកងកម្លាំងទាំងអស់ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង និងបើកចែកអាវយឺតអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ក្នុងម្នាក់ចំនួន ០១អាវផងដែរ ដែលជាអំណាយ របស់លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងលោកស្រី។