រតនគិរី៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ហង្ស ម៉ែន ប្រធានមន្ទីរភស្តុភារ តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ២,៥៨០,០០០រៀល ប្រគល់ជូនលោក អនុសេនីយ៍ឯក ប៉ូច ប៉ូណាន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ ដែលបានវះកាត់ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។