You are currently viewing កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោក

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោក

បាត់ដំបង៖ តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហូវ សារិទី្ធ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិរោគ ឃុំស្ពាន់ស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ តាមបណ្តឹងរបស់ពលក ចំនួន ០៨នាក់ ។ ដោយពលកបានអះអាងថាជនសង្ស័យខាងលើបានឆបោកយកប្រាក់ពីពួកគាត់សរុបអស់ទឹកប្រាក់ចំនួន ៣២,៦០០ បាត ដើម្បីធ្វើឯកសារឲ្យពួកគាត់ឆ្លងដែនទៅចូលថៃ។ ប៉ុន្តែពេលពួកគាត់ឆ្លងដែនចូលទឹកដីថៃ តម្រួតមិនអនុញ្ញាតឲ្យចូលឡើយ ព្រោះឯកសារពួកគាត់ជាឯកសារក្លែងក្លាយ ។

វត្ថុតាងចាប់យកមានឯកសារក្លែងក្លាយសំរាប់ពលករឆ្លងដែនចំនួន១៦១សន្លឹក, លិខិតឆ្លងដែន១៦ក្បាល, ម៉ាស់ពណ៌ ខៀវ ចំនួន ០១, ប្រាក់បាត ចំនួន ៤២,២០០ បាត, ប្រាក់រៀល ៧០,០០០ រៀល, រថយន្ត Lexus RX ៣៥០ ពណ៌ ស ភ្នំពេញ 2BN-២៨៥២,ទូរស័ព្ទដៃ ០២គ្រឿងកាតស៊ីចំពូចំនួន០៧តាត, កាតពណ៌សចេញដោយស្ថានទូតខ្មែរចំនួន០១កាត បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញបានចាត់ការតាមនីតិវិធី ។