You are currently viewing លោក ហេង វិន អតីតជាយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសូវៀត បានទទួលថវិកាចំនួន៥លានរៀល

លោក ហេង វិន អតីតជាយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសូវៀត បានទទួលថវិកាចំនួន៥លានរៀល

០៣ ឧសភា ២០២៣

លោក ហេង វិន អតីតជាយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសូវៀត បានទទួលថវិកាចំនួន៥លានរៀល។

ក្រុមការងារគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានយកថវិកាចំនួន៥លានរៀលឧបត្ថម្ភជូនលោក ហេង វិន សមាជិកនៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលជាថវិកាមូលនិធិតេជោ១២៥។ មូលនិធិតេជោ១២៥នេះ បង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសនៃ “យ.ជ.ប.ទ.” សម្រាប់ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសសមាជិកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក។

ខ្ញុំបាទសូមគោរពជម្រាបជូនថា មកដល់បច្ចុប្បន្ននេះ សមាជិកនៃ “យ.ជ.ប.ទ.” ដែលមានជំងឺសម្រាកព្យាបាលចំនួន៧រូបហើយ បានទទួលថវិកាមូលនិធិតេជោ១២៥។

សម្តេចតេជោ ហ៊ុន សែន បានរួមរស់ជាមួយយើងទាំងអស់គ្នា គ្រប់កាលៈទេសៈទាំងអស់ ជាមេដឹកនាំល្អ ជាមេបញ្ជាការល្អ សម្ដេចតេជោ មិនបានបោះបង់យើងទាំងអស់គ្នាឡើយ។