You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ រក្សាសុវត្ថិភាព

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ រក្សាសុវត្ថិភាព

សៀមរាប៖ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយ  ប្រគល់ និងទទួលផែនការការពារសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ក្បូនដង្ហែព្រះអគ្គិជ័យកីឡាឆ្លងកាត់ខេត្តសៀមរាប (០៣-០៤.ឧសភា.២០២៣), ក្បូនដង្ហែវិសាខបូជាក្នុងក្រុងសៀមរាប (០៤.ឧសភា.២០២៣), កម្មវិធីប្រកូតកីឡា រត់ម៉ារ៉ាតុន ប្រណាំដើរ និងទោចក្រយាននៅតំបន់អង្គរ និងឧទ្យានភ្នំគូលែន  សម្រាប់កីឡាស៊ីហ្គេមលើកទី៣២ (០៤-១៣.ឧសភា.២០២៣), ពិធីសម្ពោធអគារសិក្សាថ្មី និងទទួលវិញ្ញបនបត្រទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា របស់សាកលវិទ្យាល័យអង្គរ(០៩.ឧសភា.២០២៣) កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង លោកប្រធានមន្ទីរ និងលោកប្រធានអង្គភាពនគរបាលយុត្តធម៌ លោកនាយការិយាល័យផែនការ លោកនាយការិយាល័យហិរញ្ញវត្ថុ នាយលេខាធិការដ្ឋាន លោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុក។