You are currently viewing ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ អញ្ជើញជាអធិបតីក្នុងប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ

ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ អញ្ជើញជាអធិបតីក្នុងប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង ផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្តិ ព្រមទាំងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់យោធិននៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋាន ស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក ប្រធានអង្គភាព នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋានជាច្រើនរូបទៀត។