You are currently viewing ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ

រតនគិរី៖ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថខេត្ត និងបានផ្ដាំផ្ញើទៅដល់នាយទាហានដែលទើបនឹងបំពាក់ឋានន្តរសក្ដិថ្មី និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ត្រូវគោរពវិន័យបន្តប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចដើម្បីតបស្នងទៅដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់។