កោះកុង ៖ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកោះកុង បានរៀបចំកម្មវីធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងនោះផងដែរក៏ចូលរួម មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាមផងដែរ។