ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ញឹម សិលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន កងរាជអាវុធលើផ្ទៃប្រទេស បានអញ្ជើញបើកវគ្គបំប៉នជំនាញបញ្ជូនសារ។ វត្តមានក្នុងពិធីបើកវគ្គនេះ យោធាចារ្យចិន ឧត្តមសេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យ នាយផ្នែក អនុសេនីយ៍មកពីកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស។