កំពង់ធំៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រារព្ធពិធីបើកវគ្គផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្តប្រចាំឆមាសទី២ ឆ្នាំ២០១៦ ក្រោអធិបតីភាព លោក វរៈសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានអនុប្រធានមន្ទីរទាំង០៦ នាយការិយាល័យ លោកមេបញ្ជាការក្រុងស្រុកទាំង៨ស្នាក់ការទាំង៥ មេបញ្ជាការ គ ចល័ត ព្រមទាំងសមាជិកសរុបចំនួ ១០៦នាក់ ។
នៅក្នុងឱកាសនេះផងដែរលោកវរៈសេនីយ៍ឯក មេបញ្ជាការរង ក៏បានមានប្រសាសន៍ណែនាំដល់នាយ នាយរងកងរាជអាវុធហត្ថដែលបានចូលរួម នៅក្នុងពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្តត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាមនូវរាល់ខ្លឹមសារមេរៀននិមួយៗដើម្បីត្រឡប់ទៅអង្គភាពវិញយកចំណេះដឹងទាំងនេះទៅបំពេញភារកិច្ចជំនាញអោមានប្រសិទ្ធិភាពខ្ពស់ ។
(អត្ថបទៈ កំពង់ធំ)