តាកែវ៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត ដល់យោធិននៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដើម្បីធ្វើការផ្សព្វផ្សាយដល់យោធិនក្រោមឱវាទឱ្យយល់ជ្រួតជ្រាបអំពី សភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ ការងារកងរាជអាវុធហត្ថ លិខិតបទដ្ឋានគតិយុត្តិ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ គោលដៅ ព្រមទាំងសមាជិកអាវុធហត្ថចំណុះទីបញ្ជាការខេត្តទាំងអស់។