កែប៖ រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំ លោកមេបញ្ជាការរង នាយសេនាធិការ សេនាធិការរង ប្រធានគោលដៅទាំងអស់ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ប្រជុំត្រួតពិនិត្យការអនុវត្តន៍ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនប្រតិភូ កីឡាករ និងប្រជាពលរដ្ឋ ក្នុងព្រឹត្តិការប្រកួតកីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តកែប។