ព្រៃវែង៖ អនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្ដេច ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិក្រសាំងទង ឃុំអង្ករាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជួនសង្ស័យបានចំនួន០២ នាក់ និងបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានមន្ត្រីជុំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។