ដោយបានការអនុញ្ញាត ពីលោក ឧត្តមសេនីយ៍ទោ តាវ គារី ស្នងការ ស្នងការដ្ឋាន សម្ភារបច្ចេកទេសកងរាជអាវុធហត្ថលផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ លោកបានចាត់តាំង លោកឧត្តមសេនីយ៍ត្រី អំ បូរ៉េន ស្នងការរង ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាលនិងនាំយកថវិកាចំនួន ៤,១៩០,០០០រៀល ផ្តល់ជូនលោកព្រិន្ធបាលទោ ណែត សេដ្ឋធន សមាជិកការិយាល័យផែនការ ស្នងការដ្ឋានសម្ភារបច្ចេកទេស ដែលជួបគ្រោះថ្នាក់ចរាចរណ៍។