ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រីញឹម សិលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន កងរាជអាវុធលើផ្ទៃប្រទេស បានអញ្ជើញបិទវគ្គបំប៉នជំនាញបញ្ជូនសារ។វត្តមានក្នុងពិធីបិទវគ្គនេះមានលោក ស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក កងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ពិធីបិទវគ្គនេះធ្វើឡើងនារសៀលថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។