ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ២០២៣ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញសំណេះសំណាលក្រុមកីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ នៅសណ្ឋាគារ អូឡាំព្យ៉ា និងនៅក្រសួងអប់រំយុវជន និងកីឡា។