You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការងារប្រុងប្រៀបក្នុងពិធីសំណេះសំណាលជាមួយយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការងារប្រុងប្រៀបក្នុងពិធីសំណេះសំណាលជាមួយយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

កណ្តាល៖ ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំត្រួតពិនិត្យ ពង្រឹងណែនាំដល់ក្រុមការងារទទួលខុសត្រូវ ត្រៀមរៀបចំអារហារទទួល លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលរំលឹកខួបទី៤៥ នៃថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅសាលប្រជុំបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ។