You are currently viewing លោក វរសេនីយ៍ឯក តែម តាន់ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាព្យាបាលជំងឺ

លោក វរសេនីយ៍ឯក តែម តាន់ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាព្យាបាលជំងឺ

កណ្ដាល ៖ រសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ដោយបានការណែនាំចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល លោក វរសេនីយ៍ឯក តែម តាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខសំណេះសំណាល និងបាននាំយកថវិកាចំនួន ១,៨០០,០០០៛ និង ភេសជ្ជៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជូនលោក វរសេនីយ៍ទោ ឡេង វីរៈ នាយសេនាធិការរង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យកេតុមាលា (១៧៩)។ ក្នុងឱកាសនោះដែរនាយអាវុធហត្ថ និងក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។