កណ្តាល៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានករណីលួចមានស្ថានទម្ងន់ទោស(គាស់តូបលួចស្បែកជើង) កើតឡើង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំង កងរាជអាវុធហត្ថខេត្តកណ្តាល ក្រុងតាខ្មៅ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៣នាក់ ភេទប្រុស យកមកអង្គភាព។
វត្ថុតាងចាប់យករួមមានៈ ស្បែកជើង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។