You are currently viewing អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យចំនួន ១៩នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យចំនួន ១៩នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ១៩នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្រ្កាបបានចំនួន ០៣លើក ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។