You are currently viewing ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងបំពាក់ឋានន្តរសក្តិ

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថខែឧសភា ទិសដៅខែមិថុនា ឆ្នាំ២០២៣ និងបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ សមាសភាពចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ និងនាយរងការិយាល័យ មេបញ្ជាការក្រុង-ស្រុក និង ជំនួយការ ។