ភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដល់តំណាងអាវុធហត្ថដែលឈរជើងតាមគោលដៅដើម្បី យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជាការបំពេញបន្ថែមនូវការហូបចុកឆ្លើយតបទៅនឹងការហត់នឿយរបស់កងកម្លាំងដែលកំពុងមមាញឹកបំពេញបេសកកម្មតាមបណ្តាគោលដៅការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។