តាកែវ៖ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យ ដែលពាក់ព័ន្ធ។
ខ្លឹមសារប្រជុំស្ដីពីការពង្រឹងទៅលើការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត ដើម្បី បង្ការ បង្រ្កាប រាល់បទល្មើសឱ្យបានទាន់ពេលវេលា ជាពិសេសលោកឧត្ដមសេនីយ៍ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវបង្រ្កាបក្មេងទំនើងដែលបង្កការអុកឡុកធ្វើឱ្យខូចសណ្តាប់ក្នុងសង្គមឱ្យខានតែបាន និងបានប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចក្នុងអង្គភាព។