ត្បូងឃ្មុំៈ ជនសង្ស័យចំនួន០៥នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបត់
ទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីជួញដូរនូវសារធាតុញៀន។
នេះបើតាមប្រភពពត៌មានពីលោកវរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. មៀច ហេង ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិបត់ទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
០២. លី ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំរស់នៅភូមិបត់ទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
០៣. ស៊ិន រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
០៤. ធន់ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
០៥. អែម ម៉េងហុង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ទោ អ៊ាង ភារៈ បានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពរបស់ពួកគេជាយូរមកហើយ រវាងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន ទើបអាចឈានទៅដល់ការចាប់ខ្លួនបាននូវជនសង្ស័យខាងលើ។
លោកវរសេនីយ៍ទោ បានបន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់
០២. ទូរស័ព្ទដែចំនួន ០៦គ្រឿង
០៣. ម៉ូតូ ចំនួន០៣គ្រឿង
០៤. ប្រាក់ខ្មែរចំនួន ១៥០០០រៀល និងសម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)