You are currently viewing ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី

ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី

ព្រះវិហារ៖ ថ្ងៃអង្គារ ថ្ងៃ០៩ ខែ ឧសភា ឆ្នាំ២០២៣ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរមុខតំណែង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក តំបន់ប្រតិបត្តិការសឹករងស្រុក អធិការនគរបាលស្រុក ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថជាខ្រើនរូបផងដែរ។