រតនគិរី៖ ព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគីរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយ នាយរង និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ជាច្រើនរូបទៀតផងដែរ ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការបានផ្ដាំផ្ញើដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់គ្រួឧទ្ទេសនាមដោយយកចិត្តទុកដាក់ រាល់ការផ្សព្វផ្សាយនូវសភាពការណ៍ជាតិ អន្តរជាតិ តំបន់ សភាពការណ៍ថ្មីៗ បទបញ្ជា នឹងលិខិតបទដ្ឋានគតិយុត្តនានា ឲ្យបានជ្រូតជ្រាបគ្រប់ៗគ្នា ។