កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងសួរសុខទុក្ខប្រជាកសិករក្រីក្រ នៅខេត្តកំពង់ឆ្នាំង ។