កណ្តាល៖ រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំការិយាល័យជំនាញប្រគល់យោធបរិក្ខារជូនណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ សម្រាប់ចូលរួមក្នុងពិធីសំណេះសំណាលរំលឹកខួបទី៤៥ នៃថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្តាល ៕