You are currently viewing ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ

កំពត៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមេសា លើកទិសដៅបន្ត។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខផងដែរ។