កណ្តាលៈ ដោយមានការណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រៅពីការងារបង្ក្រាបបទល្មើស និងការងារហ្វឺកហ្វឺន ដើម្បីភាពជោគជ័យក្នុងពេលប្រតិបត្តិការ គ្រប់មេបញ្ជាការតាមមូលដ្ឋាន ទាំងអស់
ត្រូវយកចិត្តទុកដាក់ទៅលើជីវភាពក្នុងការរស់នៅ និងសុខភាពបងប្អូនកងរាជអាវុធហត្ថដែលជាមន្ត្រីក្រោមឱវាទខ្លួនជាសំខាន់ ជាក់ស្តែង នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានពិនិត្យសុខភាព ជូនកម្លាំងកងរាជអាវុធហត្ថខេត្ត និងសិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ឆមាស២ ត្រីមាស៤ ឆ្នាំ២០១៦ និងបានផ្តល់ឱសថសម្រាប់ព្យាបាលជម្ងឺមួយចំនួនផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)