You are currently viewing ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព

ក្រចេះ៖ នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងប្រធានស្នាក់ការសន្តិសុខ។