កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ស៊ិន សុវណ្ណមករា ពាក់អាវលេខ១៤ ដែលបានតែតបាល់បញ្ជូលទីក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅនាទីបន្ថែមតង់ទី១ កាលពីល្ងាចម្សិលមិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១០,០០០$ (មួយម៉ឺនដុល្លារសហរដ្ថអាមេរិក) ជូនកីឡាករ ស៊ិន សុវណ្ណមករា ហើយកីឡាករបានសុំយកទឹកប្រាក់ឧបត្ថម្ភអស់មកធ្វើជាទឹកប្រាក់ឧបត្ថម្ភជូនទៅដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូល។
កីឡាករ ស៊ិន សុវណ្ណមករា ក៏បានកំឱនកាយគោរពជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។