កណ្តាល៖ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំទីបញ្ជាការខេត្តកណ្តាល លោក វរសេនីយ៍ឯក ម៉ម សារឿង រួមជាមួយលោក វរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងពិធីសំណេះសំណាលរំលឹកខួបទី៤៥ នៃថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ៕