ព្រះវិហារ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ សយ អនុប្រធាន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានធ្វើការសហការជាមួយកម្លាំងផ្នែកសឹករងឆែប និងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រះរកា-ឆែប ចុះមកទីតាំងស្តុកសន្និធិឈើអារចំនួន ០២កន្លែង ដោយគ្មានលិខិតអនុញ្ញាតរួមមាន៖
១.ចំណុចណាំសាម UTM(551032-1556503) ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
២.ចំណុចព្រីងចាស់ UTM(551037-1556493) ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ដោយបានធ្វើការដកហូតឈើអារប្រភេទលេខ១ (ផ្ចឹក,គគី) និងប្រភេទលេខ២ (ខ្លុង,ត្បែង) ជាច្រើន សន្លឹក/ដុំ ដោយមិនទាន់បានវាស់វែង។
បច្ចុប្បន្នវត្ថុតាងឈើអារទាំងនោះ បានជួលគោយន្តកន្ត្រៃដឹកយកមករក្សាទុក្ខដើម្បីអនវត្តនីតិវិធីបន្ត។