ពោធិ៍សាត់៖ ម៉ោង១៤:០០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខទាំង៣ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ផងដែរ។