You are currently viewing លោកវរសេនីយ៍ឯក ឡឹក ចំរើន អញ្ជើញបើកប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោជូនគណៈយុទ្ធមិត្តចំនួន ៣៤៦នាក់

លោកវរសេនីយ៍ឯក ឡឹក ចំរើន អញ្ជើញបើកប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោជូនគណៈយុទ្ធមិត្តចំនួន ៣៤៦នាក់

ស្វាយរៀង៖ នៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញបើកប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគណៈយុទ្ធមិត្តចំនួន ៣៤៦នាក់ ក្នុងនោះអ្នកពិការចំនួន ០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២,០០០,០០០រៀល សរុបថវិកាទាំងអស់ចំនួន ៦៩២,០០០,០០០រៀល។